About Us

MICROMAX Event

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធ ណេតវើក-ខ្សែកាប្លិ៍ អុបទិក  រវាង  ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក និង ផ្សារទំនើប អុីអន ម៉ល (សាខាមានជ័យ) ។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ គឺជាថ្ងៃប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែ កាប្លិ៍អុបទិករវាង ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក និង ផ្សារទំនើបអុីអនម៉ល (សាខាមានជ័យ) ក្រោមអធិបតីភាពលោកស្រី លឹម នាងនាថ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក និង លោក Tsuboya Masayuki អគ្គនាយកក្រុមហ៊ុន អុីអនម៉ល (ខេមបូឌា) ខូ អិលធីឌី។

ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក គឺជាក្រុមហ៊ុនប្រឹក្សានិងផ្តល់ដំណោះស្រាយផ្នែកព័ត៌មានវិទ្យា ដែលផ្តល់សេវាកម្មបណ្តាញហេដ្ឋា រចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧ ជាមួយនឹងគោលបំណងប្រឹក្សានិងផ្តល់ដំណោះស្រាយផ្នែក អភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាដែលកំពុងគ្រប់ដណ្តប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក ផ្តល់នូវផលិតផលនិងគុណភាពសេវាកម្មល្អគួរជាទីទុកចិត្ត រួមជាមួយនឹងក្រុមការងារប្រកបដោយការ ច្នៃប្រឌិតដែលរៀបចំបានល្អ តែងតែផ្តល់នូវដំណោះស្រាយគួរឱ្យកោតសរសើរតាមតម្រូវការរបស់អតិថិជន។ ការសហការនេះឆ្លុះ បញ្ចាំងពីទំនុកចិត្តនិងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការទំនួលខុសត្រូវខ្ពស់។ ជាថ្មីម្តងទៀតក្រុមហ៊ុនក្លាយទៅជាភាគីសហការនៅ លើគម្រោងទីបីនៃផ្សារទំនើប អុីអនម៉ល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពោលគឺផ្សារទំនើប អុីអនម៉ល មានជ័យ បន្ទាប់ពីក្រុមហ៊ុន សម្រេចបាននូវសមិទ្ធិផលសំខាន់ជាច្រើន និងការចូលរួមដ៏មានតំលៃក្នុងកិច្ចសហការនេះ ។ ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក រៀបចំ បណ្តាញហេដ្ឋារចនាសម្ព័ន្ធនៅសាខាទាំងពីររបស់ក្រុមហ៊ុន អុីអនម៉ល (ខេមបូឌា) ខូ អិលធីឌី។

បន្ថែមពីនេះ ក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំងដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន AEON MALL (Cambodia) Co., Ltd ដែលជាសហគ្រាសស្នូលរបស់ AEON GROUP ដែលមានឯកទេសក្នុងការអភិវឌ្ឍន៍ និងដំណើរការផ្សារទំនើប ហើយឥឡូវនេះ AEON MALL (Cambodia) Co.,Ltd. មានសាខាចំនួនពីរដែលបានបង្កើតឡើងជាមួយនឹងសាខានាពេលខាងមុខបើក ដំណើរការ ឆាប់ៗនេះនៅ កម្ពុជា។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏សុំធ្វើការបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាកិច្ចសហប្រតិបត្តិការដ៏មានតម្លៃនេះនឹងក្លាយជាជំហានមួយ ក្នុងការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនម៉ាយក្រូម៉ាកស៍ ឯ.ក ដោយយើងបានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិកដោយប្រើនូវបច្ចេកវិទ្យាទំនើប ។  ក្រុមហ៊ុនយើងខ្ញុំក៏ប្តេជ្ញាផ្តល់ជូនសេវា កម្មនិងបទពិសោធន៍ល្អជាងគេជូនអតិថិជនដែលស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការក្លាយជា “ដៃគូជាទីទុកចិត្តបំផុតក្នុងការ ផ្តល់ជូននូវដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មប្រឹក្សាយោបល់ព័ត៌មានវិទ្យាក្នុងប្រទេសកម្ពុជា”។

ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក និងក្រុមហ៊ុន អុីអនម៉ល (ខេមបូឌា) ខូ អិលធីឌី សូមថ្លែងអំណរគុណជាអនេកចំពោះអតិថិជន ទាំងអស់ដែលបន្តគាំទ្រ ផលិតផល និងសេវាកម្មរបស់ពួកយើង៕

 

Signing ceremony of a partnership agreement for fiber optic infrastructure development between MICROMAX CO., LTD and AEON MALL Mean Chey.

The 20th of June 2022 marks the signing ceremony of a partnership agreement for fiber optic infrastructure development between MICROMAX CO., LTD and AEON MALL Mean Chey under the chairmanship of Ms. Lim Neang Neath, General Manager of Micromax Co., Ltd. and Mr. Tsuboya Masayuki, Managing Director of AEON MALL (Cambodia) Co., Ltd.

MICROMAX CO., LTD. is an IT solutions and consultancy company offering networking infrastructure services. It was established in 2017 with the aim of providing solutions and consulting services on the development of state-of-the-art information technology infrastructure, covering the whole of Cambodia.

MICROMAX CO., LTD. provides quality services and products with a well-organized innovative team, providing the appropriate solutions to meet customer needs. This collaboration reflects the trust and the commitment of the companies to its highest responsibility, once again becoming a collaborative partner on the third project of AEON MALL in Cambodia, AEON MALL Mean Chey after the company’s significant achievements and valuable contribution in the cooperation. MICROMAX CO., LTD. has already completed network infrastructure within the first two branches of AEON MALL (Cambodia) Co.,Ltd.

In addition, the company is very proud to partner with AEON MALL (Cambodia) Co., Ltd, which is a core enterprise of the AEON GROUP specializing in shopping mall development and operation. And now AEON MALL (Cambodia) Co.,Ltd. has two established branches with an upcoming branch opening soon in Cambodia.

At the same time, the company has firmly stated that this cooperation will be a step in expanding the scope of MICROMAX CO., LTD. and the company is also committed to contributing to the promotion and development of modern network technology infrastructure, as well as providing a superior customer service / experience in line with the company’s vision to become “the most trusted partner in providing information technology infrastructure solutions and consulting services.”

MICROMAX CO., LTD. and AEON MALL (Cambodia) Co.,Ltd. would like to thanks the public for its support.